Tuchel បញ្ជាក់​ថា Kante នៅ​សល់​កុងត្រា​ជាមួយ​ក្លឹ​ប​ដល់​ឆ្នាំ ២០២៣

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា Thomas Tuchel បាន​និយាយ​យ៉ាងនេះ​ចំពោះ​រឿង N’Golo Kante ថា “​ខ្ញុំ​គិត​ថា​គាត់​ជា​កីឡាករ​សំខាន់​របស់​យើង ប៉ុន្តែ​កីឡាករ​សំខាន់​គួរតែ​លេង​នៅ​ទីលាន ហើយ​គាត់​លេង​បាន​ត្រឹមតែ ៤០%​នៃ​ប្រកួត​ប៉ុណ្ណោះ​។ គាត់​គឺជា Mo Salah, van Dijk របស់​យើង​។ គាត់​ជា Kylian Mbappe របស់​យើង​”​។

គួរ​បញ្ជាក់​ថា Kante នៅ​សល់​កុងត្រា​ជាមួយ​ក្លឹ​ប​ដល់​ខែមិថុនា ឆ្នាំ​២០២៣៕