PSG សម្លឹង​ឃើញ​កីឡាករ ៤​នាក់​ដើម្បី​ជំនួស Mbappe (​មាន​វី​ដេ​អូ​)

0

PSG គ្រោង​នឹង​បាត់បង់ Kylian Mbappe លើ​ការ​ផ្ទេរ​ដោយ​ឥត​គិតថ្លៃ​ទៅ​កាន់ Real Madrid នៅ​រដូវក្តៅ​នេះ​។ យោង​តាម Sport Bild បាន​ឲ្យ​ដឹង​ថា​ពួក​គេ​បាន​សម្លឹង​ឃើញ​កីឡាករ 4 នាក់​ដែល​អាច​ជំនួស Mbappe​។

កីឡាករ​ឆ្នើម​សញ្ជាតិ​បារាំង ថ្មី​ៗ​នេះ​បាន​បង្ហើប​ថា​គាត់​បាន​សម្រេចចិត្ត​ហើយ ប៉ុន្តែ​មិន​ទាន់​ផ្លូវការ​នោះ​ទេ រង់ចាំ​រហូត​ដល់​ខែ​ក្រោយ​។ យោង​តាម​អ្នក​សារព័ត៌មាន​លោក David Ornstein បាន​និយាយ​ថា​គាត់​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ជើងឯក​អេ​ស្ប៉ា​ញ​។

ក្លឹ​ប PSG ចង់ឱ្យ​គាត់​បន្ត​ស្នាក់​នៅ ប៉ុន្តែ​ការ​ផ្តល់​ជូន​កិច្ចសន្យា​បំបែក​កំណត់​ត្រា​របស់​ពួក​គេ ដែល​មាន​តម្លៃ​ជិត 1 លាន​ផោន​ក្នុង​មួ​យស​ប្តា​ហ៍ ត្រូវ​បាន​ច្រានចោល​ដោយ Mbappe ដែល​ឥឡូវនេះ​គាត់​មាន​ចេតនា​ចង់​ចាក​ចេញពី​ទឹកដី​បារាំង ។ ទោះបីជា​រដូវ​កាល​របស់​ពួក​គេ​មិន​ទាន់​ចប់​ជា​ផ្លូវការ​ក៏​ដោយ ប៉ុន្តែ PSG នឹង​ប្រកួត​ជាមួយ Metz នៅ​ថ្ងៃ​សៅរ៍​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ ម្ចាស់​ជើងឯក Ligue 1 បាន​ចាប់ផ្តើម​រៀបចំ​ជីវិត​ដោយ​គ្មាន​កីឡាករ​វ័យ 23 ឆ្នាំ​របស់​ពួក​គេ​។

កីឡាករ​ទាំង​បួន​នាក់​ដែល​ក្លឹ​ប​ប៉ា​រី​ស​កំពុង​កំណត់​គោលដៅ​មក​ជំនួស​តំណែង Mbappe គឺ​មាន​ដូច​ជា Darwin Nunez, Robert Lewandowski, Mohamed Salah និង Arnaut Danjuma៕