ឃាត់ខ្លួន​មនុស្ស ៣​នាក់ ក្រោយ​ធ្វើ​សកម្មភាព​លក់​ខោអាវ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្លែងក្លាយ

0

បន្ទាយ​មាន​ជ័យ​៖ យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ​￸ កែវ សា​រ៉េ​ត ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​រៀបរាប់​ថា នៅ​ពេល​ថ្មី​ៗ​នេះ​￸​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​អ​ង្គេ​ត​ឃើញ​ថា​មាន​ជនខិលខូច​មួយ​ចំនួន​តូច និង​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​￸ តា​ម៉ា​ប់លក់​អាវ​កីឡា​(​ឈ្មោះ​￸ សុខ ចាន់​ថន SOK CHANTHORN) និង​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​￸ POR POE LOVE,POR TRY SPORT ដែល​មាន​យីហោ​លក់​ឈុត​កីឡា​គ្រប់​ប្រភេទ បាន​បង្ហោះ​￸​លក់​តាម​ផេ​ក ហ្វេ​ស​ប៊ុ​ក និង​ដាក់​លក់​ខោអាវ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លើ​ទីផ្សារ​ដោយ​ពុំ​មានច្បាប់​អនុញ្ញាត ជា​ពិសេស​មិនមែន​ជា​ផលិតផល​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជាមួយ​ក្រុមហ៊ុន VARAMAN(​វរ្ម័ន​)​នោះ​￸​ទេ ។​

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​លោក​បាន​ចាត់តាំង​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹកនាំ​កម្លាំង សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដឹក​ដោយ​លោក​ឧត្តមសេនីយ៍ត្រី គង់ ស​ត្ថា​រិ​ន ស្នងការ​រង​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លក់ដូរ​សម្លៀក​បំពាក់​កីឡា​របស់​ក្រុមហ៊ុន​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា ជា​ឡូ​ហ្គោ​ក្លែងក្លាយ ស្លាក​សញ្ញា FFC នៅ​ចំណុច​មុខ​សណ្ឋាគារ​សុង​តារា ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ជា​បន្តបន្ទាប់ នៅ​វេលា​ម៉ោង​១៧​និង​០០​នាទី ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២២ និង​ដកហូត​សម្លៀក​បំពាក់​កីឡា​ជម្រើសជាតិ​កម្ពុជា​ដែល​មាន​ឡូ​ហ្គោ FFC ជា​ផលិតផល​ក្លែងក្លាយ​ចំនួន​២៤៩​កំ​ប្លេ ហើយ​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​ធ្វើការ​សួរនាំ និង​ចំណាត់ការ​តាម​នីតិវិធី ។​

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ឈ្មោះ​￸ សេង ប៊ុ​ន​ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ក្រោយ​ពី​កម្លាំង​ជំនាញ​សួរនាំ​រួច​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​យក​ស្លាក​សញ្ញា ឡូ​ហ្គោ FFC ដែល​ជា​ស្លា​កញ្ញា កីឡាបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ឱ្យ​គេ​បោះ​￸​ពុ​ម្ភ យក​មក​លក់​ខ្លួនឯង​ផង និង​ចែកចាយ​ឱ្យឈ្មោះ​￸ សុខ ចាន់​ថន ហៅ​តា​ម៉ា​ប់ និង​ឈ្មោះ​￸ ស្រី ហុង​អ៊ូ លក់​បន្ត ។​

​លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ បាន​បន្ត​ទៀត​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​ករណី​ខាងលើ​នេះ​￸ ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ដែរ៕

ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ