ឧបករណ៍ ម៉ាស៊ីន សម្រាប់ ការ​ផាកពិន័យ និង​ដក​ពិន្ទុ​លើ​ប័ណ្ណបើកបរ ត្រូវ​បាន​ចែក​ផ្ដល់​ជូន​ផ្នែក​ចរាចរណ៍ នៅ​តាម​បណ្ដា​អធិការ​ក្រុង​.​ស្រុក​..

0

កំពង់ស្ពឺ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ២​រោច ខែ​ពិសាខ ឆ្នាំ​ខា ល ចត្វា​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២២ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ លោក​វរសេនីយ៍ទោ ទុន ពិសី នាយ​រង​ការិយាល័យ ចរាចរណ៍​ផ្លូវគោក តំណាង​លោកស្នងការ​រង បាន​ផ្ដល់​ជូន​ម៉ាស៊ីន​ផា ក​ពិន័យ​និង​ដក​ពិន្ទុ​បណ្ណ​បើកបរ ជូន​ដល់​ផ្នែក​សណ្ដាប់ធ្នាប់ ក្រុង​ស្រុក​ទាំង​០៨ ក្នុង ០១​ក្រុង​ស្រុក​ចំនួន ០១​គ្រឿង ដើម្បី​យក​ទៅ​ទុក​ប្រើប្រាស់​ក្នុង​ពេ ល​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​។

ជា​ទូទៅ ការ​អនុវត្ត​នូវ​វិធានការ​នានា ដែល​បាន​កំពុង អនុវត្ត ដោយ​មន្ដ្រី នគរបាល​ចរាចរណ៍​ផ្លូវគោក គឺជា​ការ​ពង្រឹង​វិធានការ​ច្បាប់ រួមចំណែក​កាត់​បន្ថយ​បាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​លើកកម្ពស់​សមត្ថភាព របស់​អ្នក​ប្រើប្រាស់​ផ្លូវ​អោយ​មានការ​ទទួលខុសត្រូវ​និង​ជៀសវាង​បានការ​កើតឡើង​គ្រោះថ្នាក់​ជាយថាហេតុ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ