Joel Matip និយាយ​បែប​នេះ​អំពី James Milner

0

ខ្សែការពារ​ក្រុម Liverpool កីឡាករ Joel Matip បាន​សរសើរ​មិត្ត​រួម​ក្រុម​ហង្ស​ក្រហម James Milner ចំពោះ​ក្រមសីលធម៌​ការងារ និង​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ហ្វឹកហាត់​។

ហង្ស​ក្រហម​បាន​ចុះហត្ថលេខា​លើ Milner លើ​ការ​ផ្ទេរ​ដោយ​ឥត​គិតថ្លៃ​ពី Manchester City នៅ​រដូវក្តៅ​ឆ្នាំ 2015 ។ ទោះបីជា​បាន​ចូលរួម​ជាមួយ​ក្រុម Anfield ដោយ​គ្មាន​តម្លៃ​ផ្ទេរ​ក៏​ដោយ ខ្សែបម្រើ​រូប​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​គុណសម្បត្តិ​ដ៏​មាន​តម្លៃ​សម្រាប់​ក្រុម​ក្នុង​រយៈពេល 7 ឆ្នាំ​ចុង​ក្រោយ​នេះ​។

Milner បាន​បង្ហាញខ្លួន​ចំនួន 286 ប្រកួត​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​សម្រាប់​ក្រុម Liverpool រហូត​មក​ដល់​ពេល​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន 26 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​ចំនួន 44 ដង​។

កីឡាករ​សញ្ជាតិ​កា​មេ​រូ​នរូ​ប​នេះ​បាន​និយាយ​នៅ​លើ Channel YouTube របស់ FA Cup ថា​៖ «​ខ្ញុំ​គិត​ថា Milner គាត់​តែងតែ​នៅ​ទីនោះ ហើយ​ត្រៀមខ្លួន​ជា​ស្រេច មិន​ថា​វគ្គ​ណា​នោះ​ទេ​។ គាត់​គឺជា idol សម្រាប់​អ្នក​រាល់គ្នា​នៅ​ក្នុង​ក្រុម​»៕