របាយការណ៍ថ្មីៗជាច្រើនបានអះអាងថា Arsenal និង Newcastle United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Dominic Calvert-Lewin របស់ Everton នៅរដូវក្តៅនេះ។
ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹករបស់ក្លឹបស្កគ្រាប់ Everton លោក Frank Lampard ឥឡូវនេះបានបង្ហាញយ៉ាងច្បាស់ថា គាត់ចង់រក្សាខ្សែប្រយុទ្ធអង់គ្លេស ខណៈពេលដែលមានការសរសើរយ៉ាងខ្លាំងលើកីឡាករវ័យ 25 ឆ្នាំរូបនេះ។
Lampard បាននិយាយថា៖ «គាត់ជាកីឡាករដែលក្លឹបរក្សាទុក ដោយសារកម្រិតនៃបច្ចេកទេសដែលគាត់មាន។ មិនមានខ្សែប្រយុទ្ធច្រើនទេ ខ្សែប្រយុទ្ធបច្ចុប្បន្នមានតម្លៃថ្លៃណាស់។ ខ្ញុំមិនបារម្ភពីគាត់ទាល់តែសោះ»៕
បញ្ជាក់ផងដែរថា Dominic Calvert-Lewin ទទួលបានភាពលេចធ្លោ ដោយសារគាត់ស៊ុតបញ្ចូលទីបាន 36 គ្រាប់ក្នុង 80 ប្រកួតនៅទូទាំងការប្រកួតសម្រាប់ Everton កាលពីរដូវកាលមុន៕