Joe Cole ទស្សន៍​ទាយ​លទ្ធផល​រវាង Chelsea និង Liverpool

0

Joe Cole បាន​ប្រាប់ Chelsea ឱ្យ​សងសឹក Liverpool ដោយ​យកឈ្នះ​ពួក​គេ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ។

ក្រុម​របស់​លោក Thomas Tuchel នឹង​ជួប​ក្រុម​ហង្ស​ក្រហម​របស់​លោក Jurgen Klopp ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup នៅ​កីឡដ្ឋាន Wembley ក្នុង​ទីក្រុង​ឡុ​ង​ដ៍​នៅ​ថ្ងៃ​សៅរ៍​នេះ​។

ក្រុម​តោ​ខៀវ​បាន​ឈ្នះ​ពានរង្វាន់​ចំនួន​ពីរ​រួច​ទៅ​ហើយ​នៅ​រដូវ​កាល​នេះ ដោយ​បាន​លើក​ពាន UEFA Super Cup និង Club World Cup ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ពួក​គេ​បាន​រង​បរាជ័យ​ទល់​នឹង​ក្រុម​ហង្ស​ក្រហម​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ League Cup ក្នុង​ខែកុម្ភៈ ដោយ​ក្រុម Liverpool បាន​យកឈ្នះ​ពួក​គេ 11-10 ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​។

អតីត​ខ្សែបម្រើ​ស្លាប​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូប​នេះ បាន​ទស្សន៍​ទាយ​ថា​ក្រុម​តោ​ខៀវ​អាច​យកឈ្នះ​ការ​ប្រកួត​ក្នុង​លទ្ធផល 1-0 ដោយសារ​តែ​តិច​និករ​បស់​លោក Thomas Tuchel៕