បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា មិនមានបញ្ហាអ្វីជាមួយនឹងកីឡាករ Nuno Mendes ចាប់តាំងពីខែតុលាមកម្ល៉េះ៖ គាត់នឹងចូលរួមជាមួយក្លឹប PSG ជាមួយនឹងការផ្ទេរផ្លូវការណ៍។ ១០០%។ កិច្ចព្រមព្រៀងដែលចុះ គឺដល់ខែមិថុនាឆ្នាំ ២០២៦។
ប៉ុន្តែជម្រើសទិញផ្តាច់កុងត្រាក្នុងតម្លៃ ៤០លានអឺរ៉ូមិនទាន់ត្រូវបានយល់ព្រមនៅឡើយទេ។ កិច្ចប្រជុំនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ដើម្បីដំណើរការងារជាមួយ Sporting និងភ្នាក់ងាររបស់កីឡាករអំពីការផ្តាច់កុងត្រានេះ៕