បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Antonio Conte បានបញ្ជាក់ពីផែនការរបស់ Tottenham ក្នុងការទិញយកកីឡាករ Dejan Kulusevski ជាកីឡាករពេញសិទ្ធិថា “គាត់នៅក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែពួកយើងបានពិចារណារួចហើយថា Kulusevski គឺជាកីឡាកររបស់ Tottenham ១០០% តែម្តង”។
គាត់បន្ថែមថា “មិនទាន់ផ្លូវការនោះទេ ប៉ុន្តែគាត់ជាកីឡាកររបស់ Spurs”។ ក្លឹប Tottenham មានលក្ខខណ្ឌនៅក្នុងកិច្ចសន្យាខ្ចីជើងជាមួយ Juventus។ ដូច្នេះ គឺវាមិនមានបញ្ហាអ្វីនោះទេ៕