បរទេស៖ នៅក្នុងការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League យប់មិញ ក្រុមម្ចាស់ផ្ទះ Real Madrid បានធ្វើការវាយបកយកឈ្នះក្រុមភ្ញៀវ Man City បានសម្រេច ក្នុងលទ្ធផល ៣ទល់នឹង១ ដើម្បីឡើងទៅប្រកួតជាមួយនឹង Liverpool។
៣គ្រាប់របស់ Real Madrid រកបានដោយ Rodrygo (២គ្រាប់) និង Benzema ដោយឡែក ១គ្រាប់របស់ Man City គឺរកបានដោយ Mahrez៕