Ten Hag អាច​នឹង​ធ្វើ​រឿង​មួយ​នេះ សម្រាប់ Van de Beek

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ The Telegraph បានអោយ​ដឹង​ថា Donny van de Beek អាច​នឹង​បង្ហាញខ្លួន​សារ​ជា​ថ្មី​ម្តងទៀត​អោយ​ក្លឹ​ប Manchester United នៅ​ពេល​ដែរ​លោក Erik ten Hag មក​ដឹកនាំ​។

កីឡាករ​វ័យ ២៥​ឆ្នាំ​រូប​នេះ បាន​ផ្ទេរ​ទៅ​កាន់​ក្លឹ​ប Everton ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាលពី​ខែមករា​កន្លង​ទៅ ក្រោយ​ចំណាយ​ពេលវេលា​យ៉ាង​លំ​បាប​អស់ ១​ឆ្នាំ​កន្លះ នៅ​ទឹកដី Old Trafford បន្ទាប់​ពី​ផ្ទេរ​ពី Ajax មក​កាលពី​ឆ្នាំ ២០២០​។

Ten Hag សម្លឹង​មើល​ការ​ជួបជុំ​ជាមួយនឹង Van de Beek វី​ញ​នៅ​ពេល​ដែល​គាត់​មក​កាន់​ក្លឹ​ប Manchester United នៅ​រដូវក្តៅ ហើយ​ក៏​អាច​ផ្តល់​នៅ​ឪ​កាស​អោយ Van de Beek បន្ត​អាជីព​នៅ​ក្លឹ​ប United៕