ក្លឹ​ប​សារិកា​ព្រៃ​ហ៊ាន​ចំណាយ​លុយ​….. ដើម្បី​យក Hojbjerg

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ The Mirror បានអោយ​ដឹង​ថា​ក្លឹ​ប Newcastle មាន​បំណង​ចង់បាន​ខ្សែបម្រើ Pierre-Emile Hojbjerg របស់​ក្លឹ​ប Tottenham​។

ក្នុង​នោះ​ក្លឹ​ប​សារិកា​ព្រៃ​ហ៊ាន​ចំណាយ ៣០​លាន​ផោន​សម្រាប់​កីឡាករ​វ័យ ២៦​ឆ្នាំ​រូប​នេះ នៅ​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​បើក​នា​ពេល​ខាង​មុខ​។

គួរ​បញ្ជាក់​ថា Hojbjerg អាច​រកបាន ២​គ្រាប់ និង​បញ្ជូន​បាល់​បាន ២​ដង អោយ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី នៅ​ក្នុង​ការ​បង្ហាញខ្លួន ៣១​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​អង់គ្លេស​នា​រដូវ​កាល​នេះ​៕