ចូលរួម​រំលែក​ទុក្ខ​!! CR7 បាន​បាត់បង់​កូនប្រុស​ម្នាក់​របស់​ខ្លួន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ GOAL នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​បញ្ជាក់​ពី​ដំណឹង​នេះ​ក្នុង​សារ​មួយ​ទៅ​កាន់​អ្នក​គាំទ្រ​កាល​ពី​ថ្ងៃ​ចន្ទ​ជាមួយ​ដៃ​គូ​ គឺអ្នកនាង Georgina Rodriguez។

Cristano Ronaldo បានស្នើរសុំនៅពេលវេលាជាឯកជនរបស់ខ្លួន បន្ទាប់ពីខ្សែប្រយុទ្ធ Manchester United បានប្រកាសពីការស្លាប់របស់កូនប្រុសទើបនឹងកើតរបស់គាត់។

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បានបញ្ជាក់ពីព័ត៌មាននេះនៅក្នុងសារមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទ ខណៈពេលដែលក៏បង្ហាញពីកំណើតរបស់កូនស្រីជាមួយគូស្នេហ៍អ្នកនាង Georgina Rodriguez ដោយអ្នកទាំងពីរបាននិយាយកាលពីមុនថាពួកគេកំពុងរង់ចាំកូនភ្លោះ។

Ronaldo គឺជាឪពុករបស់កូនបួននាក់ផ្សេងទៀត កូនប្រុស Cristiano Jr និង Mateo និងកូនស្រី Eva និង Alana៕