បរទេស៖ ក្លឹប Barcelona បានត្រលប់មកធ្វើការតាមប្រម៉ាញ់ Lautaro Martinez របស់ Inter។
ក្នុងនោះ Sport បានអោយដឹងថាក្លឹបនៅអេស្ប៉ាញ់ចាប់អារម្មណ៍ចុះកុងត្រាយកខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ដើម្បីមកពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន។
ក្លឹប Inter អាចនឹងធ្វើការបញ្ចុះតម្លៃរបស់ខ្លួន ប្រសិនជាអាចទទួលបានកីឡាករម្នាក់នៅក្នុងការព្រមព្រៀងនេះ ហើយក្នុងនោះ Memphis Depay ជាជម្រើសជាពួកគេ៕