បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាចំពោះស្ថានភាពរបស់ Lewandowski នៅពេលនេះ នាយកក្លឹប FC Bayern លោក Kahn បានចេញមកបញ្ជាក់ថាហើយ “គាត់នឹងស្នាក់នៅបន្តជាមួយនឹងក្លឹបនៅរដូវកាលក្រោយ”។
Lewandowski ត្រូវការកុងត្រាថ្មីដែលមានរយៈពេល ៣ឆ្នាំ ប្រសិនជាមិនដូច្នោះទេគាត់នឹងចាកចេញនៅរដូវក្តៅនេះ។
ដោយឡែកក្លឹប Barcelona មិនបានទំនាក់ទំនងមកកាន់ Bayern នោះទេ គឺគ្រាន់តែពិភាក្សាជាមួយនឹងភ្នាក់ងាររបស់ Robert ប៉ុណ្ណោះ៕