Juventus សម្លឹង​ឃើញ​ខ្សែបម្រើ​របស់ Lazio ប៉ុន្តែ​កុំ​មើល​តម្លៃ​លក់អោយ​សោះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Calciomercato បានអោយ​ដឹង​ថា​ក្លឹ​ប Juventus កំពុង​ពិភាក្សា​ជាមួយនឹង​ក្លឹ​ប Lazio ចំពោះ​ការ​ផ្ទេរ​យក​ខ្សែបម្រើ Sergej Milinkovic-Savic​។

ក្លឹ​ប​សេះបង្កង​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​ភ្នាក់ងារ​របស់​កីឡា​វ័យ ២៧​ឆ្នាំ ដើម្បី​និយាយ​អំពី​លក្ខខណ្ឌ ក្នុង​ការ​ផ្ទេរ​នៅ​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​នា​រដូវក្តៅ​ខាង​មុខ​។

ក្លឹ​ប Lazio កំណត់​តម្លៃ​ប្រមា​ន ៥៩​លាន​ផោន សម្រាប់​កីឡាករ Milinkovic-Savic ប៉ុន្តែ​ក្លឹ​ប Juventus សង្ឃឹមថានឹង​អាច​ចរចា​បញ្ចុះតម្លៃ​ជាមួយនឹង Lazio បាន​៕