ក្លឹ​ប Bayern សង្ឃឹមថា Muller អាច​បញ្ចប់​អាជីព​នៅ​ទី​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​អគ្គនាយក​របស់​ក្លឹ​ប Bayern លោក Herbert Hainer បាន​ប្រាប់ BR24sport អំពី​អនាគត​របស់ Thomas Muller ថា “​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា Müller នឹង​នៅ​ជាមួយនឹង​ក្រុម Bayern ។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា​គាត់​នឹង​បញ្ចប់​អាជីព​របស់​គាត់​នៅ Bayern”​។

គួរ​បញ្ជាក់​ថា​កុងត្រា​របស់ Muller នឹង​ចប់​នៅ​ខែមិថុនា ឆ្នាំ​២០២៣៕