បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ But បានអោយដឹងថា Romelu Lukaku ត្រលប់មកកាន់ Chelsea វិញ ប៉ុន្តែមិនបានលេងតាមអ្វីដែលចង់បាននោះទេ។ ហើយក្នុងនោះភ្នាក់ងាររបស់គាត់បានធ្វើការជួបពិភាក្សាជាមួយនឹងខាង PSG ចំពោះលទ្ធភាពដែលអាចផ្ទេរបាន។
ក្លឹបយក្សនៅបារាំងមួយនេះមិនទាន់អាចបន្តកុងត្រាថ្មីជាមួយនឹង Kylian Mbappe នោះទេ ដែលនឹងធ្វើអោយគាត់ក្លាយជាកីឡាករគ្មានតម្លៃខ្លួន ដែលមានន័យថាក្លឹបត្រូវបិទភ្នែកអោយខ្សែប្រយុទ្ធរូបនេះចាកចេញ៕