ក្លឹ​ប​បាន​ណាត់ជួប​គាត់​ដើម្បី​ពិភាក្សា​រឿង​បន្ត​កុងត្រា​ថ្មី​ហើយ​!!

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា កីឡាករ Ivan Perisic បាន​បង្ហាញ​នៅ​ទម្រង់​លេង​ដល់​កំពូល​នៅ​រដូវ​កាល​នេះ​។ ការ​ណាត់ជួប​រវាង​ក្លឹ​ប​នឹង​គាត់​នឹង​ត្រូវធ្វើ​ឡើង​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុន​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​នៅ​កុងត្រា​ថ្មី ខណៈ​ពេល​ដែល​កុងត្រា​បច្ចុប្បន្ន​នឹង​ចប់​នៅ​ខែមិថុនា​។

ក្នុង​នោះ​មាន​ក្លឹ​ប​ជា​ច្រើន​បាន​បញ្ចុះបញ្ចូល​គាត់​កាលពី​ខែមករា​កន្លង​ទៅ ហើយ​ពួក​គេ​ក៏​កំពុង​តែ​តាមដាន​នៅ​ស្ថានការណ៍​នេះ​ផង​ដែរ​៕