Home ព័ត៌មានកីឡា មានរឿង​អ្វី?ទើប Juventus សម្លឹង​រក​ទិញ​ខ្សែការពារ​បន្ថែម​ទៀត

មានរឿង​អ្វី?ទើប Juventus សម្លឹង​រក​ទិញ​ខ្សែការពារ​បន្ថែម​ទៀត

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Calciomercato បានអោយ​ដឹង​ថា​ក្លឹ​ប Juventus បាន​បញ្ជាក់​អំពី​ការ​ចង់បាន​ខ្សែការពារ Nikola Milenkovic របស់ Fiorentina នៅ​ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​។

លោក Allegri នៅ​តែ​ចិញ្ចឹមចិត្ត​ចង់បាន​កីឡាករ​វ័យ ២៤​ឆ្នាំ រូប​នេះ នឹង​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​ភ្នាក់ងារ​របស់​គាត់​រួចរាល់​ហើយ ដើម្បី​ពិភាក្សា​អំពី​ឪ​កាស​ដែល​អាច​ធ្វើ​អោយ​មាន​កិច្ចព្រមព្រៀង​ណាមួយ​បាន​។

គួរ​បញ្ជាក់​ថា​កីឡាករ Milenkovic លេង​បាន ២៤​ប្រកួត​ក្នុង​ក្រប​ខណ្ឌ Serie A អោយ​ក្លឹ​ប Fiorentina ក្នុង​រដូវ​កាល​នេះ ដោយ​រកបាន​មួយ​គ្រាប់​។ ក្នុង​នោះ​កុងត្រា​របស់​គាត់​នឹង​ផុត​នៅ​ឆ្នាំ ២០២៣​ខាង​មុខ​៕

Previous articleប្រទេស​រុ​ស្ស៊ី​ប្រកាស​ទិញ​មាស ក្នុង​តម្លៃ​ណាមួយ ដែលអាច​ចរចា​បាន
Next articleមើលទៅ​ប្រហែលជា​ផ្ទេរ​ទៅ​ក្លឹ​ប​មួយ​នេះ​ហើយ​!!