បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mirror បានអោយដឹងថា ក្លឹប Inter បានបើកទ្វារក្នុងការទទួលយកកីឡាករ Romelu Lukaku មកកាន់ទឹកដី San Siro វិញ ប៉ុន្តែក្នុងលក្ខខណ្ឌខ្ចីជើង មិនមែនទិញផ្តាច់នោះទេ។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០២១ ក្លឹប Chelsea បានទិញយក Lukaku ក្នុងតម្លៃបំបែកកំណត់ត្រារបស់ក្លឹប។ ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទេរនេះមិនបាន បំពេញនៅការចង់បានរបស់ក្លឹបនោះទេ។ Lukaku ទើបតែរកបាន ៥គ្រាប់ ប៉ុណ្ណោះនៅរដូវកាលនេះ ហើយត្រូវបានលោក Thomas Tuchel ដកចេញពីជម្រើសដំបូងជាញឹកញាប់។
ក្នុងនោះ Lukaku រកបាន ៦៤គ្រាប់ ខណៈលេងនៅ Inter ចំនួន ២រដូវកាល ក្រោយការដឹកនាំរបស់លោក Antonio Conte នឹងបានជួយក្លឹបអោយលើកពាន Serie A កាលពីរដូវកាល ២០២០-២០២១៕