មាន់​ខ្នាយ​មាស ធ្វើ​ស៊ី​សារិកា​ព្រៃ យ៉ាង​សាហាវ (​មាន​វី​ដេ​អូ​)

0

បរទេស​៖ ក្រោយ​ចប់​ការ​ប្រកួត​យប់មិញ​រវាង Tottenham ជាមួយនឹង Newcastle ដោយ​ក្រុម​មាន់​ខ្នាយ​មាស បាន​យកឈ្នះ​ទៅ​លើ​ភ្ញៀវ​សារិកា​ព្រៃ ក្នុង​លទ្ធផល​យ៉ាង​លើសលប់ គឺ ៥​ទល់​១​។

១​គ្រាប់​របស់ Newcastle ដែល​ជា​គ្រាប់​នាំមុខ គឺ​រកបាន​នៅ​នាទី ៣៩ ដោយ​ការ​ស៊ុត​បាល់ Free Kick ពី​កីឡាករ Schar​។ ដោយឡែក​ក្រុម Spurs បាន​ធ្វើការ​វាយបក​ជា​បន្តបន្ទាប់​អោយ​រកបាន ២​គ្រាប់​នៅ​តង់​ទី​១ ដោយ​កីឡាករ Ben Davies និង Doherty​។

ការ​ប្រកួត​ឈាន​មក​ដល់​តង់​ទី​២ ក្រុម​ម្ចាស់ផ្ទះ​នៅ​តែ​បន្ត​វាយ​សម្រុក​ដ​ដែរ រហូត​អាច​រកបាន​ដល់​ទៅ ៣​គ្រាប់​បន្ថែម​ទៀត ដោយ​កីឡាករ Son, Emerson Royal និង Steven Bergwijn៕

https://www.youtube.com/watch?v=TVtrYh7DKZA