បាញ់ប្រហារ​ជាង ១០​គ្រាប់​ទាំង​ព្រលឹម​! ខណៈ​ជនជាតិ​ចិន​ម្នាក់​រង​របួសធ្ងន់

0

ភ្នំពេញ​៖ នៅ​ព្រលឹម​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០២២​នេះ មាន​ករណី​បាញ់ប្រហារ​មួយ​បាន​កើតឡើង​នៅ​ចំនុច​ក្បែរ​អតីត​ខារ៉ាអូខេ អ៊ិ​ច​ធូ តាម​បណ្ដោយ​ផ្លូវ​លេខ​៥៥ កែង​ផ្លូវ​លេខ​២២២ ក្នុង​មូលដ្ឋាន​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បណ្តាល​អោយ​បុរស​ជនជាតិ​ចិន​ម្នាក់​បាន​រង​របួសធ្ងន់ ក្រោយ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​អស់​ជាង ១០​គ្រាប់​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ជន​រង​គ្រោះ​បាន​ដើរ​ចុះ​ពី​អគារ​នៅ​ជិត​នោះ ហើយ​ក៏​មាន​ជម្លោះ​ប្រតាយប្រតប​គ្នា​រហូត​ឈាន​ដល់​មានការ​ផ្ទុះអាវុធ​។ ក្រោយ​កើតហេតុ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​។ ខណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ជន​ដៃដល់​មក​ធ្វើការ​ដាក់ទោស​តាម​នីតិវិធី​ច្បាប់​៕