បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Super Deporte បានអោយដឹងថាក្លឹប Man City ខិតជិតក្នុងការចុះកុងត្រាយកខ្សែការពារ Ronald Araujo របស់ Barcelona។
ក្នុងនោះក្លឹប Arsenal, Manchester United និង Chelsea ក៏មានព័ត៌មានលេចលឺថាចាប់អារម្មណ៍កីឡាករវ័យ ២៣ឆ្នាំរូបនេះ ខណៈពេលដែលគាត់មិនអាចឈានដល់ការព្រមព្រៀងកុងត្រាថ្មីជាមួយនឹង Camp Nou។
កុងត្រាបច្ចុប្បន្នរបស់ Araujo គឺបញ្ចប់នៅឆ្នាំ២០២៣ ហើយ ខណៈពេលនេះក្លឹប City បាននឹងកំពុងនាំមុខគេក្នុងការនាំយកកីឡាកររូបនេះមកកាន់ទឹកដីអង់គ្លេស៕