អីយ៉ា​ស់​!! Man Utd បាន​សួរ​ទៅ​ក្លឹ​ប Ajax ចំពោះ​រឿង​មួយ​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Sky Sports បានអោយ​ដឹង​ថា ក្លឹ​ប Manchester United បាន​សាកសួរ​នៅ​តម្លៃ​ដែល​ត្រូវ​បង់​អោយទៅ​ក្លឹ​ប Ajax ប្រសិនជា​ចង់បាន​លោក Erik ten Hag មក​ដឹកនាំ​បិសាច​ក្រហម​។

គ្រូបង្វឹក​រូប​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​កុងត្រា​ជាមួយនឹង​ក្លឹ​ប​នៅទីក្រុង Amsterdam ហើយ​ក្នុង​កុងត្រា​នោះ គឺ​ត្រូវ​បានបញ្ជាក់អំពីការបង់​សំណង​ទៅ​កាន់​ក្លឹ​ប Ajax ប្រសិនជា​គាត់​ចង់​ចាកចេញ​ទៅ​ដឹកនាំ​នៅ Old Trafford៕