ព្រោះតែ​ហេតុផល ២​នេះ ធ្វើ​អោយ AC Milan លែង​ចង់បាន Asensio

0

បរទេស​៖ ក្លឹ​ប AC Milan ប្រហែលជា​មិន​អាច​ចុះ​កុងត្រា​យក​កីឡាករ Marco Asensio ពី Real Madrid នៅ​រដូវក្តៅ​នេះ​បាន​នោះ​ទេ​។

ក្លឹ​ប​យក្ស​នៅ Serie A សង្ឃឹមថានឹង​អាច​នាំ​យក​កីឡាករ​ជម្រើសជាតិ​អេ​ស្បា​ញ់​នេះ​មក​បាន ខណៈ​ពេល​ដែល​គាត់​មិន​អាច​ទទួល​បាន​នៅ​ពេលវេលា​លេង​គ្រប់គ្រាន់​ក្នុង​ទឹកដី Santiago Bernabeu​។

ប៉ុន្តែ​បើ​យោង​តាម​ចេញផ្សាយ​របស់ Tuttosport បានអោយ​ដឹង​ថា​ប្រាក់​ឈ្នួល​របស់ Asensio ប្រហែល ៥.៥​លាន​អឺ​រ៉ូ ដែល​លើស​អ្វី​ដែល​ក្លឹ​ប​នេះ​អាច​អោយ​បាន​។ លើស​ពី​នេះ​ទៅ​ទៀត Real Madrid ក៏​អាច​នឹង​លក់​គាត់​ក្នុង​តម្លៃ​ខ្ពស់​ផង​ដែរ​៕