បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ESPN បានអោយដឹងថាក្លឹប Manchester United សង្ឃឹមថាអាចសុំក្លឹប Tottenham បញ្ចុះតម្លៃខ្លះចំពោះកីឡាករ Harry Kane ជាមួយនឹងការបន្ថែមអោយវិញនៅកីឡាករ Anthony Martial។
គួរបញ្ជាក់ថាក្លឹប Spurs ត្រូវការតម្លៃប្រមាណ ១០០លានផោន សម្រាប់ខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែ United មានការស្ទាក់ស្ទើរក្នុងការបង់ថ្លៃពេញសម្រាប់កីឡារវ័យ ២៨ឆ្នាំរូបនេះ ដោយសង្ឃឹមថាខាង Spurs នឹងយល់ព្រមបញ្ចុះតម្លៃ ដោយខ្លួនហ៊ានថែមកីឡាករ Martial អោយវិញ៕