Newcastle កំពុង​តាម​ប្រមាញ់​កីឡាករ​ម្នាក់​របស់ Watford

0

យោង​តាម​កាសែត The Sun បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Newcastle United ចង់បាន​កីឡាករ Ismaila Sarr របស់ Watford នៅ​រដូវក្តៅ​នេះ ហើយ​គេ​ជឿ​ថា​កីឡាករ​រូប​នេះ​មាន​តម្លៃ​ខ្លួន​ប្រមាណ ៣៥ លាន​ផោន​។

ដោយឡែក Liverpool ក៏​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​ទៅ​មើល​ខ្សែប្រយុទ្ធសញ្ជាតិសេនេហ្គាល់​រូប​នេះ​ដែល​គ្រោង​នឹង​ចាក​ចេញពី​ក្លឹ​ប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍ ដោយសារ​ក្លឹ​ប​មួយ​នេះ​កំពុង​ស្ថិត​នៅ​បន្ទាត់​ក្រហម ប្រឈម​នឹង​តំបន់​ត្រូវ​កាត់​ចោល​៕