រឿង​ម្ចាស់​កម្មសិទ្ធិ​ថ្មី​របស់ Chelsea ត្រូវ​បាន​អូស​បន្លាយ

0

Roman Abramovich មិន​មាន​ជម្រើស​អ្វី​ក្រៅពី​ការ​លក់​ក្លឹ​ប Chelsea នោះ​ទេ ចំ​ពេល​មានការ​ដាក់​ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង ហើយ​ម្ចាស់​កម្មសិទ្ធិ​ថ្មី​របស់​ក្លឹ​ប​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅឡើយ​ទេ​។

ទោះបីជា​របាយការណ៍​ដំបូង​បាន​ណែនាំ​ថា ក្លឹ​ប​អាច​មាន​ម្ចាស់​កម្មសិទ្ធិ​ថ្មី​នៅ​ចុងខែ​មីនា​ក៏​ដោយ វា​មើលទៅ​ហាក់ដូចជា​មិន​ទំនង​ទាល់តែ​សោះ​។

ភាគី​ដែល​ចាប់អារម្មណ៍​ចំនួន​ប្រាំបី ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ធ្វើការ​ដេញថ្លៃ​ទិញ​ក្លឹ​ប ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដំណើរការ​ស្វែងរក​ម្ចាស់​ថ្មី​របស់​ក្លឹ​ប​តោ​ខៀវ​ត្រូវ​បាន​អូស​បន្លាយ​៕