អីយ៉ា​ស់​! Barca ត្រៀម​ប្រជែង​ជាមួយ Real Madrid សម្រាប់​ខ្សែប្រយុទ្ធ​របស់ PSG

0

យោង​តាម​សារព័ត៌មាន L’Equipe បានឱ្យ​ដឹង​ថា Barcelona គ្រោង​នឹង​ដាក់​សំណើ​ដេញថ្លៃ​ដ៏​អស្ចារ្យ​មួយ ដើម្បី​នាំ​យក Kylian Mbappe មក​កាន់​ទឹកដី Camp Nou ពី​គូប្រជែង Real Madrid ។

តារា​ឆ្នើម​របស់ Paris Saint-Germain ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្ទេរ​ដោយ​ឥត​គិតថ្លៃ​ទៅ​កាន់ Santiago Bernabéu ប៉ុន្តែ​ឥឡូវនេះ Barca មើលឃើញ​ថា​គាត់​ជា​ជម្រើស​ដែល​សន្សំ​សំចៃ​ជាង Erling Haaland របស់ Borussia Dortmund ដែល​អាច​មាន​តម្លៃ​រហូត​ដល់ ៣០០ លាន​អឺ​រ៉ូ បូក​រួម​ទាំង​ថ្លៃ​សេវា និង​ប្រាក់​បន្ថែម​ផ្សេង​ទៀត​៕