Manchester United ត្រូវបានគេរាយការណ៍ថាត្រៀមលក់ Harry Maguire នៅរដូវក្តៅ។ កីឡាករសញ្ជាតិអង់គ្លេសបច្ចុប្បន្នជាប្រធានក្រុមរបស់បិសាចក្រហម ប៉ុន្តែមិនមានទម្រង់លេងល្អជាយូរមកហើយ។
យោងតាមរបាយការណ៍របស់ Fichajes កីឡាករ Maguire ស្ថិតក្នុងចំណោមកីឡាករដែលបិសាចក្រហមត្រៀមជាស្រេចក្នុងការអនុញ្ញាត្តិឲ្យចាកចេញនៅរដូវក្តៅ។ របាយការណ៍បានអះអាងថា David de Gea, Marcus Rashford, Cristiano Ronaldo និង Edinson Cavani គឺជាអ្នកផ្សេងទៀតដែលអាចចាកចេញពីក្លឹបនៅរដូវកាលខាងមុខ។
គួររំលឹកឡើងវិញដែរថា Manchester United បានចុះហត្ថលេខាលើកីឡាករ Magure ក្នុងតម្លៃ ៨០ លានផោនពី Leicester City ក្នុងឆ្នាំ ២០១៩ ។ គាត់ក៏ត្រូវបានប្រគល់ខ្សែជាប្រធានក្រុមផងដែរ ប៉ុន្តែខ្សែការពាររូបនេះបានបង្ករកំហុសច្រើនពេក៕