របាយការណ៍ពី The Sun បានឲ្យដឹងថា Arsenal នឹងផ្តល់កុងត្រាថ្មីដល់ Bukayo Saka ដែលនឹងផ្តល់ឲ្យកីឡាករវ័យក្មេងរូបនេះនូវប្រាក់ពលកម្មថ្មី គឺស្មើនឹងបួនដងនៃប្រាក់ពលកម្មបច្ចុប្បន្នរបស់គាត់។
ក្លឹបចង់ផ្តល់ឱ្យកីឡាករវ័យ ២០ ឆ្នាំនូវកិច្ចព្រមព្រៀងថ្មីមួយដែលនឹងឆ្លុះបញ្ចាំងពីស្ថានភាពរបស់គាត់ជាកីឡាករកំពូលម្នាក់របស់ពួកគេ ដោយដំឡើងប្រាក់ពលកម្មរបស់គាត់ប្រមាណ 125,000 ផោនក្នុងមួយសប្តាហ៍៕