ការគ្រប់គ្រងក្លឹបបាល់ទាត់មិនមែនជាកិច្ចការងាយស្រួលនោះទេ។ បាល់ទាត់ជាកីឡាដែលមានការប្រកួតប្រជែងខ្ពស់ដោយសារចំនួនទឹកប្រាក់ដ៏ច្រើនលើសលុបច្រើនដែលពាក់ព័ន្ធ។ រាប់ចាប់ពីការរក្សាស្មារតីក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ឱ្យខ្ពស់ ដើម្បីធានាថា កីឡាករដែលត្រឹមត្រូវត្រូវបានជ្រើសរើស អ្នកគ្រប់គ្រងត្រូវធ្វើការសម្រេចចិត្តដោយប្រុងនប្រយ័ត្នខ្ពស់។
ការធ្វើជាអ្នកគ្រប់គ្រងបាល់ទាត់គឺពិតជាការងារដែលមានហានិភ័យខ្ពស់ ទទួលបានប្រាក់រង្វាន់ខ្ពស់ ជាពិសេសនៅកម្រិតខ្ពស់បំផុត។ អ្នកគ្រប់គ្រងត្រូវបានគេកោតសរសើរ និងស្វែងរកបន្ទាប់ពីពួកគេផ្តល់ទទួលបានលទ្ធផលល្អប្រសើរ និងឈ្នះពានរង្វាន់។ ទោះជាយ៉ាងណាក៏ដោយ ពួកគេតែងតែត្រូវបានក្លឹបបណ្តេញចេញបន្ទាប់ពីដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អ ទម្រង់លេងរបស់ក្រុមមានការធ្លាក់ចុះ ឬក៏ក្រុមមិនទទួលបានចំណាត់ថ្នាក់ល្អ។
ខណៈពេលដែលការបណ្តេញអ្នកគ្រប់គ្រងចេញគឺជាផ្នែកមួយនៃបាល់ទាត់អស់រយៈពេលជាយូរមកហើយ អត្រាបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ក្រុមតែងតែស្វែងរកភាពជោគជ័យ មិនថារយៈពេលខ្លី ឬរយៈពេលវែង។ Chelsea ជាឧទាហរណ៍សំខាន់មួយនៃក្លឹប ដែលអ្នកចាត់ការម្នាក់មិនមានរយៈពេលយូរជាងពីរទៅបីឆ្នាំ។
ជាមួយនឹងការលើកឡើងនេះ អ្នកគ្រប់គ្រងកំពូលមួយចំនួនដែលមិនត្រូវបានគេបណ្តេញចេញ ហើយនេះជាអ្នកគ្រប់គ្រងចំនួនប្រាំមួយនាក់ក្នុងចំណោមពួកគេ ដែលមានដូចជា៖ Julian Nagelsmann, Didier Deschamps, Luis Enrique, Zinedine Zidane, Pep Guardiola និង Jurgen Klopp៕