ពោធិ៍សាត់ ៖ នៅយប់ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុល ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋានក្រុងពោធិ៍សាត់ បានចុះបង្ក្រាបឃាត់ខ្លួនក្មេងទំនើងបានចំនួន៣នាក់ ពាក់ព័ន្ធករណីបង្កភាពអនាធិបតេយ្យចំនួន ០២ករណីនៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយនៅក្រុងពោធិ៍សាត់។
នគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានបានចុះបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងចំនួន០៣នាក់នឹងវត្ថុតាងដាវចំនួន០១ដើម ចំពាមកៅស៊ូចំនួន០១ និងគ្រាប់ឃ្លីចំនួន០៣គ្រាប់ ។
ករណីទី១-កើតឡើងនៅចំណុចភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ បូយ ឆែយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្យា ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និង២-ឈ្មោះ គុយ រតនា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។
ករណីទី២-នៅចំណុចដើមចំប៉ី ស្ថិតនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ពៀច ប៉ក់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដូង ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ជនសង្ស័យទាំងបីនាក់ រួមនឹងវត្ថុតាង សមត្ថកិច្ចបានបញ្ជូនឭទៅកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ