អ្នកចាំទីរបស់សាកលវិទ្យាល័យ Stanford និងជាប្រធានក្រុម នាង Katie Meyer បានទទួលមរណភាពក្នុងអាយុ ២២ ឆ្នាំ នេះបើតាមការបញ្ជាក់របស់សាលាកាលពីថ្ងៃពុធ។
សាលាបាននិយាយថា Meyer ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងគេហដ្ឋានក្នុងបរិវេណសាលា ដោយមូលហេតុនៃការស្លាប់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
គួរបញ្ជាក់ផងដែរថា Meyer បានជួយដឹកនាំ Stanford ទៅកាន់ជើងឯកបាល់ទាត់នារី NCAA ក្នុងឆ្នាំ ២០១៩ ដោយសង្គ្រោះបាល់ចំនួនពីរគ្រាប់ ក្នុងការស៊ុតបាល់ប៉េណាល់ទីទល់នឹង North Carolina ៕