Ronaldo ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាមជាមួយ Rashford

0

តារា​ឆ្នើម Cristiano Ronaldo របស់​ក្រុម Manchester United បាន​ឆ្លើយ​តប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​អះអាង​ពី​ភាព​ប្រេះឆា​ដែល​អាច​កើត​មាន​រវាង​ខ្លួន​គាត់ និង​មិត្ត​រួម​ក្រុម​របស់​បិសាច​ក្រហម Marcus Rashford ។

លោក Christian Falk នៃ​កាសែត Bild របស់​អា​ល្លឺ​ម៉​ង់​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា​កីឡាករ Harry Maguire និង Rashford មានការ​ខឹងសម្បារ​នឹង​កីឡាករ​វ័យ ៣៧ ឆ្នាំ​។ កីឡាករ​អង់គ្លេស​មួយ​ចំនួន​របស់ Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា មិន​ពេញចិត្ត​ជាមួយ​ម្ចាស់​ពានរង្វាន់ Ballon d’Or ប្រាំ​សម័យ​ដើម្បី​ដឹកនាំ​ក្រុម​។

ខណៈ​ពេល​ដែល Ronaldo មិន​បាន​ឆ្លើយ​តប​ដោយ​ផ្ទាល់​ចំពោះ​របាយការណ៍​ដែល​បង្ហាញ​ពី​ការ​ប្រេះឆា​រវាង​ខ្លួន​គាត់ និង​មិត្ត​រួម​ក្រុម​របស់​គាត់ ដោយ​គ្រាន់តែ​បង្ហោះ​រូបភាព​ជាមួយ Rashford នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បង្ហាញ​ថា អ្នក​ទាំង​ពីរ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ល្អ ផ្ទុយ​ពី​ការ​អះអាង​៕