RX400h សាក​កម្លាំង​ជាមួយ Raptor! ចុង​ក្រោយ​របួស​ទាំង​សងខាង

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ ១១​យប់ ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំណុច​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម កែង​និង​ផ្លូវ​១០៦ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​រថយន្ត​លុ​ច​ស៉ី​ស​RX400h និង​រថយន្ដ​ស៊េរី​ទំនើប​ម៉ាក​Ford Ranger Raptor បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​។

ក្នុង​នោះ​រថយន្ត Lexus RX400h ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-3437 ដោយឡែក​រថយន្ត Ford Raptor ពណ៌​ក្រហម​ពាក់​ស្លាក កណ្តាល 2D-0099​។ ក្រោយ​ពេល​កេ​ី​ត​ហេតុ​ភាគី​ទាំង​ពីរ​បាន​ធ្វើការ​ដោះស្រាយ​គ្នា​បញ្ចប់រឿង​នៅ​កន្លែង​កេ​ី​ត​ហេតុតែ​ម្តង ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​នោះ​ទេ​៕