ក្លិប​បឹង​កេ​ត​បង្ហាញមុខ​កីឡាករ​បរទេស​ម្នាក់​ទៀត ត្រៀម​រដូវ​កាល​ថ្មី

0

ក្លិប​បាល់ទាត់​បឹង​កេ​ត បាន​បង្ហាញ​កីឡាករ​ចំណូល​ថ្មី​របស់​ខ្លួន សញ្ចា​តិ​ប្រេ​ស៊ី​ល​គឺ​កីឡាករ Alexandre Cardoso Garcia ដើម្បី​ត្រៀម​ប្រកួតប្រជែង​សម្រាប់​រដូវ​កាល​ខាង​មុខ ខណៈ​ខ្សែការពារ​វ័យ ២៩ ឆ្នាំ​រូប​នេះ​ដែល​ផ្លាស់​ចេញពី​ក្រុម Erbil SC នៃ​លី​គ​កំពូល​អ៊ី​រ៉ា​ក់​។

គួរ​បញ្ជាក់​ថា នេះ​ជា​កីឡាករ​បរទេស​ទី ៤ ហើយ​ដែល​បឹង​កេ​ត​បាន​នាំ​ចូល​មក​ក្នុង​រដូវ​កាល​នេះ ក្រោយ​ពួក​គេ​បាន​ប្រកាស​ចែកផ្លូវ​គ្នា ជាមួយ​កីឡាករ​បរទេស​របស់​ខ្លួន​មួយ​ចំនួន ក្នុង​នោះ​មាន Gopane, Kenta Yamazaki និង Mizuno Hikaru ជាដើម​៕