David Moyes បញ្ជាក់​ពី​មូលហេតុ​ដែល Kurt Zouma ដកខ្លួន​ចេញពី​ការ​ប្រកួត​ទល់​នឹង Leicester

0

អ្នកចាត់ការ​ទូទៅ​ក្រុម​ញ​ញូ​រ​ធំ​លោក David Moyes និយាយ​ថា​កីឡាករ Kurt Zouma មិន​អាច​ចូលរួម​ក្នុង​ការ​ប្រកួត​ក្នុង​លទ្ធផល​ស្មើ ២-២ របស់ West Ham ជាមួយ Leicester ខណៈ​ដែល​គាត់​មាន “​បញ្ហា​ក្រពះ​” មុន​ពេល​ចាប់ផ្តើម​ការ​ប្រកួត​។

Zouma ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​នៅ​ក្នុង​ជម្រើស ១១ នាក់​ដំបូង​របស់ Moyes សម្រាប់​ការ​ប្រកួត​ជើង​ទី​ពីរ ដែល​កំពុង​ដំណើរការ បើ​ទោះបីជា​មានការ​លេច​ចេញ​នូវ​វី​ដេ​អូ ដែល​បង្ហាញ​ពី​ខ្សែការពារ​រូប​នេះ បំពាន​លើ​ឆ្មា​សត្វ​ចិញ្ចឹម​របស់​គាត់ មុន​ពេល​ក្រុម​ឈ្នះ ១-០ លើ Watford ពី​មុន​ក៏​ដោយ​។

ខ្សែការពារ​សញ្ជាតិ​បារាំង​វ័យ ២៧ ឆ្នាំ​រូប​នេះ ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន ២៥០,០០០ ផោន​។ ប៉ុន្តែ​រឿងរ៉ាវ​បាន​ផ្លាស់​ប្តូរ​មួយទៀត​នៅ​រសៀល​នេះ ខណៈ​ដែល Zouma បាន​ប្រាប់​បុគ្គលិក​ពេទ្យ​របស់ West Ham ថា​គាត់​មិន​អាច​ប្រឈម​មុខ​នឹង​ក្រុម Leicester បាន​ទេ ហើយ​បាន​ជំនួស​ដោយ​កីឡាករ Issa Diap នៅ​ឯ​កីឡដ្ឋាន King Power ។

នៅ​ពេល​សួរ​ថា តើ​មាន​អ្វី​កើតឡើង​ជាមួយ​កីឡាករ​សញ្ជាតិ​បារាំង Moyes បាន​ប្រាប់ Sky Sports ថា “​គាត់​ឈឺក្រពះ ពេញ​មួយ​យប់​មុន​ពេល​ការ​ប្រកួត ប៉ុន្តែ​គាត់​ចង់​លេង ហើយ​យើង​ក៏​ចង់ឱ្យ​គាត់​លេង​ផង​ដែរ​៕