Martial ជួយ​ឲ្យ Sevilla មាន​សង្ឃឹម​ប្រជែង​ពាន La Liga (មានវីដេអូ)

0

ជា​ការ​ពិត​ណាស់ ការ​បញ្ជូន​បាល់​យ៉ាង​ល្អ​របស់ Anthony Martial បាន​ជួយ​ឲ្យ​ក្រុម Sevilla បង្កើន​ក្ដី​សង្ឃឹម​ក្នុង​ការ​ប្រជែង​ពាន La Liga បន្ទាប់​ពី​យក​បាន​ជ័យជម្នះ​លើ Elche ដោយ​លទ្ធផល ២-០ កាលពី​យប់មិញ​។

ក្រុម​របស់​លោក Julen Lopetegui រំកិល​មក​ក្បែរ​កំពូល​តារាង​លី​គ​កំពូល​អេ​ស្ប៉ា​ញ ដោយ​មាន​គម្លាត​តែ ៣​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម Real Madrid ដែល​ជា​ការ​រក្សា​លំនឹង​របស់​ពួក​គេ​ក្នុង​តំណែង​លេខ​២​។

ចំណែកឯ ក្រុម​ម្ចាស់​ជើងឯក​អធិរាជ​ស Real Madrid នឹង​ត្រូវ​ជួប​តតាំង​ជាមួយ Villarreal នៅ​ចុង​ស​ប្ដា​ហ៍​នេះ ស្រប​ពេល​ដែល​ក្រុម​របស់​លោក Ancelotti ត្រូវ​បាត់បង់​សមាជិក​សំខាន់​មួយ​រូប​គឺ ខ្សែប្រយុទ្ធ Karim Benzema ដែល​មាន​បញ្ហា​របួស​។

Sevilla មានឱកាស​យក​បាន ៣​ពិន្ទុ​នៅ ២០​នាទី​ចុង​ក្រោយ​នៃ​ការ​ប្រកួត ដោយ​ការ​រក​គ្រាប់​បាល់​ពី​ខ្សែបម្រើ Papu Gomez និង​ខ្សែប្រយុទ្ធ Rafa Mir ដែល​បាន​តែ​ត​បញ្ចូល​ទី​ពី​ការ​បញ្ជូន​ដោយ​មិត្ត​រួម​ក្រុម Anthony Martial​។

គួរ​ជម្រាប​ថា Sevilla នឹង​ត្រូវ​ប្រជែង​ពានរង្វាន់ Europa League ក្នុង​ពាក់កណ្ដាល​ស​ប្ដា​ហ៍​ខាង​មុខ ទល់​នឹង Dinamo Zagreb មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ទល់​នឹង Espanyol ក្នុង​លី​គ​អេ​ស្ប៉ា​ញ​ចុង​ស​ប្ដា​ហ៍​ក្រោយ​៕

សូមទស្សនាវីដេអូខាងក្រោម៖