ក្រចេះ ៖ មនុស្ស២នាក់បានស្លាប់ និង៣នាក់ទៀត រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តបុកជាមួយម៉ូតូចំនួន២គ្រឿង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង១៦និង៣០នាទី នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ២៥១-២៥២ ផ្លូវលេខ៧(ស្នួល-មេមត់) ភូមិរហារ ស្រុកស្នួល ខេត្តក្រចេះ ។
តាមរបាយការណ៍បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះ គឺដោយសារជែងក្នុងស្ថានភាពគ្រោះថ្នាក់។របាយការណ៍បានឲ្យដឹងទៀតថា ករណីខាងលើនេះ អ្នកបើកបរបានរត់គេចខ្លួនដោយទុករថយន្តបង្កម៉ាក LIBERO ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 2A-2920 ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី៕