សោកស្តាយ​!! លឹ​ម ពិសុទ្ធ មិន​អាច​ចូលរួម​ជួយ​ក្រុម​ជម្រើសជាតិ U23 បាន​នោះ​ទេ ព្រោះតែ​..

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​កីឡាករ លឹ​ម ពិសុទ្ធ ដែល​នឹង​ត្រូវ​ខកខាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ ក្នុង​ការ​ប្រកួត​ពានរង្វាន់ AFF U23 Championship 2022 ដោយសារ​បញ្ហា​របួស​។ កំឡុង​ពេលធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ពី​ថ្ងៃ​ទី​០២ ខែកុម្ភៈ មក ក្រុមការងារ​របស់​ក្រុម​ជម្រើសជាតិ បាន​សង្កេត​ឃើញ​ថា ពិសុទ្ធ មាន​បញ្ហា​របួស​ត្រង់​ជង្គង់​ដែល​ជា​របួស​ចាស់ ហេតុ​ដូច្នេះ​ក្រុមការងារ​ក៏​បាន​សម្រេចចិត្ត​ធ្វើការ​ពិនិត្យ​ជង្គង់​របស់​គាត់​តាម​រយៈ (MRI Scan)​។

ក្រោយ​ការ​ពិនិត្យ និង​យោង​តាម​ស្ថានភាព​ជង្គង់​របស់​ពិសុទ្ធ អ្នកចាត់ការ​ទូទៅ លោក Keisuke Honda បាន​សម្រេច​ឱ្យ​ពិសុទ្ធ​សម្រាក​ព្យាបាល​ជៀសវាង​របួស​នេះ​កាន់តែ​រ៊ាំ​រ៉ៃ ហើយ​បង្ក​ឱ្យ​មាន​ភាព​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​អាជីព​ជា​កីឡាករ​របស់​ខ្លួន​៕

May be an image of 1 person and text