PSG មាន​ដំណឹង​ល្អ​អំពី Neymar

0

Neymar បាន​ចូលរួម​ក្នុង​ការ​ហ្វឹកហាត់​ជាមួយ Paris Saint-Germain វិញ​ហើយ​កាលពី​ថ្ងៃ ព្រហស្បតិ៍ ខណៈ​ក្រុម​នឹង​ប្រកួត Champions League វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ជើង ១ ជាមួយ Real Madrid នៅ​ស​ប្តា​ហ៍​ក្រោយ​។

កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ ៣០ ឆ្នាំ​រូប​នេះ មិន​បាន​លេង​ឱ្យ PSG ទេ​ចាប់តាំងពី​ថ្ងៃ​ទី ២៨ ខែវិច្ឆិកា បន្ទាប់​ពី​បាន​របួស​កជើង​ខាងឆ្វេង​អំឡុង​ពេល​ប្រកួត​ឈ្នះ ៣-១ លើ​ក្រុម Saint-Etienne ដែល​ធ្វើ​ឲ្យ​រូបគេ​អវត្តមាន​សរុប ១២ ប្រកួត​រួច​មក​ហើយ ។

យ៉ាងណាមិញ ជុំវិញ​ស្ថានភាព​របស់ Neymar អ្នកចាត់ការ PSG លោក Mauricio Pochettino បាន​បញ្ជាក់​ថា Neymar នៅ​ពេល​នេះ​មាន​ភាពល្អ​ប្រសើរ​ច្រើន តែ​គេ​មិន​អាច​ចូល​លេង​ឡើយ​នៅ​ពេល PSG ជួប Rennes ក្នុង​ក្រប​ខណ្ឌ​បារាំង Ligue 1 យប់​នេះ​។

អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ក៏​មិន​ទាន់​អាច​បញ្ជាក់​បាន​ដែរ​ថា Neymar នឹង​អាច​ចូល​លេង​បាន រឺ​អត់ នៅ​ពេល PSG ជួប Real Madrid នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ UEFA Champions League នៅ​ថ្ងៃ​ទី ១៥ ខែកុម្ភៈ នៅឡើយ​ទេ​៕