សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ចេញ​លិខិត​ព្រមាន មិន​អនុញ្ញាត​អោយ​ក្លិប​/​សមាគម មន្ត្រី និង​កីឡាករ​ទាំងអស់ ធ្វើ​សកម្មភាព​ភ្នាល់ និង​ផ្សព្វផ្សាយ​អាជីវកម្ម​ល្បែងភ្នាល់​គ្រប់​ប្រភេទ

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា សូម​ជម្រាប​ជូន ក្លិប​/​សមាគម មន្ត្រី និង​កីឡាករ​ទាំងអស់​ដែល​ជា​សមាជិក ស​ហ័​ពន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏​ដូច​ជា​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា ពី​ការ​ព្រមាន មិន​អនុញ្ញាត​នូវ​សកម្មភាព​ភ្នាល់ និង​ការ​ផ្សព្វផ្សាយ​អាជីវកម្ម​ល្បែងភ្នាល់​គ្រប់​ប្រភេទ ក្នុង​និង​ក្រៅប្រទេស​៕

May be an image of text