បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា កិច្ចព្រមព្រៀងបានបញ្ចប់ កិច្ចព្រមព្រៀងទើបតែត្រូវបានចុះហត្ថលេខារវាងក្លឹប Aston Villa និង Basaksehir ចំពោះកីឡាករ Trezeguet។ ការធ្វើតេស្តសុខភាពត្រូវបានបញ្ចប់នៅព្រឹកថ្ងៃនេះ។
ការខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាល ត្រូវបានព្រមព្រៀងគ្នា កិច្ចសន្យាត្រូវបានបញ្ចប់ សម្រាប់ការប្រកាសជាផ្លូវការណ៍នឹងធ្វើឡើងនៅពេលឆាប់ៗនេះ៕