មន្ត្រី ក.ប.ប. បានចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៣១ ស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងគោលបំណងទប់ស្កាត់ឱ្យបាននូវការប្រកបអាជីវកម្មដែលមិនសុចរិត និងដើម្បីការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់។
ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន១២ មិនអនុលោម។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ និងបានណែនាំដល់ម្ចាស់ដេប៉ូឱ្យប្រកបអាជីវកម្មរបស់ខ្លួនដោយគោរពទៅតាមច្បាប់ជាធរមាន៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF