Barcelona ប្រគល់​ស្លាក​លេខ​អាវ​ថ្មី​ដល់ Aubameyang

0

កាលពី​យប់មិញ ក្លិប​អ្នកមាន​បុណ្យ FC Barcelona បាន​បង្ហាញមុខ​ខ្សែប្រយុទ្ធ​ថ្មី​ជា​ផ្លូវការ គឺ​កីឡាករ Pierre-emerick Aubameyang ដោយ​រូបគេ​នឹង​ពាក់អាវ​ស្លាក​លេខ ២៥ សម្រាប់​ការ​ប្រកួត​ជា​បន្តបន្ទាប់ នៅ​ក្លិប​កា​តា​ឡាន​។

Aubameyang បាន​ផ្ទេរ​ពី​ក្លិប​កំ​ភ្លើង​ធំ Arsenal ដោយ​គ្មាន​តម្លៃ​ខ្លួន​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅ​ក្នុង​រដូវ​កាល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ក្នុង​ខែមករា​កន្លង​មកនេះ​។

បន្ទាប់​ពី​ចាក​ចេញពី​ភាព​ចម្រូងចម្រាស រវាង​ប្រធាន​ក្រុម និង​គ្រូបង្វឹក កីឡាករ​អន្តរជាតិ​ហ្គា​បុ​ង​រូប​នេះ បាន​ទទួល​កិច្ចសន្យា​រយៈពេល ៣​ឆ្នាំ ក្នុង​ការ​ស្នាក់​នៅ​ទឹកដី Camp Nou រហូត​ដល់​ឆ្នាំ ២០២៥៕