Real Madrid ត្រូវ​ហាលអាវ​ត្រឹម​វគ្គ ៨​ក្រុម​ក្នុង​ពានរង្វាន់ Copa del Rey (​មាន​វី​ដេ​អូ​)

0

Real Madrid បាន​ជ្រុះ​ចេញពី​ពានរង្វាន់ Copa del Rey ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ ក្រោម​ថ្វី​ជើង​របស់ Athletic Bilbao ដោយ​លទ្ធផល ១-០ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

កីឡាករ Alex Berenguer ដែល​បាន​ប្ដូរ​ចូល​នៅ​ដើម​តង់​ទី​២ រក​គ្រាប់​បាល់​ជ័យជម្នះ​តែ​មួយ​គ្រាប់​គត់ នៅ​នាទី​ទី​៨៩ ដែល​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Carlo Ancelotti អស់​ឱកាស​ក្នុង​ការ​ឆ្លង​ទៅ​វគ្គ​បន្ទាប់​។

Bilbao កំពុង​សម្លឹង​ឱកាស​ក្នុង​ការ​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ៣​រដូវ​កាល​ជាប់​គ្នា​។ ពួក​គេ​ជា​ក្រុម​ទី​២​បន្ទាប់​ពី Real Zaragoza ដែល​ទម្លាក់ Real Madrid និង Barcelona ក្នុង​ការ​ប្រកួត Cup នៅ​អេ​ស្ប៉ា​ញ ក្នុង​រដូវ​កាល​តែ​មួយ​។

បរាជ័យ​នេះ បាន​ធ្វើ​ឱ្យ Real Madrid បញ្ចប់​ក្ដី​សង្ឃឹម​ឈ្នះ​ពាន​ក្នុងស្រុក​ពីរ ក្នុង​មួយ​រដូវ​កាល ស្រប​ពេល​ដែល​បច្ចុប្បន្ន ពួក​គេ​កំពុង​នាំមុខ​លើ​កំពូល​តារាង La Liga ដោយ​មាន​គម្លាត ៤​ពិន្ទុ​ពី​ក្រុម​លេខ​២ Sevilla​។

ដោយឡែក​បី​ក្រុម​ផ្សេង​ទៀត​រួម​មាន Valencia, Real Betis និង Rayo Vallecano នឹង​ចួ​ល​រួម​ជាមួយ Bilbao ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Copa del Rey ដែល​ការ​ចាប់ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ​នេះ​៕

សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖

https://www.youtube.com/watch?v=bEeLD3kQwk8