Mane ជួយ​សេ​ណេ​ហ្គា​ល់​ឆ្លង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ AFCON ជា​លើក​ទី​៣ (មានវីដេអូ)

0

សេ​ណេ​ហ្គា​ល់​បាន​កក់ក្ដៅ​អី វគ្គ​ផ្តាច់ព្រ័ត្រ Africa Cup of Nations ជា​លើក​ទី​បី​របស់​ពួក​គេ ក្រោយ​យកឈ្នះ​លើ​ក្រុម​បូ​គី​ណា​ហ្វា​សូ ដោយ​លទ្ធផល ៣-១ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ កាលពី​យប់មិញ ។

៣ គ្រាប់​យប់មិញ​នេះ​របស់​សេ​ណេ​ហ្គា​ល់ បាន​កើតឡើង​ក្នុង​វគ្គ​ទី ២ ទាំងអស់​ដែល​រកបាន​ដោយ​កីឡាករ A. Diallo នាទី​ទី ៧០ I. G. Gueye នាទី​ទី ៧៦ និង S. Mane នាទី​ទី ៨៧ ខណៈ ១ គ្រាប់​របស់​ក្រុម​បូ​គី​ណា​ហ្វា​សូ រកបាន​ដោយ​កីឡាករ I. B. Toure នាទី​ទី ៨២ ។

យ៉ាងណាមិញ លទ្ធផល នេះ​បាន​ធ្វើ​ឲ្យ​សេ​ណេ​ហ្គា​ល់កក់​ក្ដៅ​អី​វគ្គ​ផ្តាច់ព្រ័ត្រ Africa Cup of Nations ជា​លើក​ទី​បី​ដោយ​ត្រូវ​រង​ចាំ​អ្នក​ឈ្នះ​រវាង​អេ​ហ្ស៊ី​ប ជាមួយនឹង​កា​មេ​រូ​ន នៅ​យប់​នេះ ខណៈ​វគ្គ​ផ្តាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ៕

សូមទស្សនាវីដេអូខាងក្រោម៖