បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មានកីឡា លោក Fabrizio Romano នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានអោយដឹងអំពីព័ត៌មានបន្ថែមរបស់កីឡាករ Donny van de Beek។ ក្លឹប Everton បានព្រមព្រៀង ជាមួយនឹងក្លឹប Manchester United ក្នុងលក្ខខណ្ឌខ្ចីជើង ដោយបង់ប្រាក់ឈ្នួល ១០០% ដល់ខែមិថុនា។ ការសម្រេចចិត្តស្ថិតនៅលើកីឡាផ្ទាល់ ថាទៅ Crystal Palace ឫក៏ Everton។
កីឡាករ Van de Beek នឹងធ្វើការជ្រើសរើសនៅក្លឹប ដែលខ្លួនចង់ទៅ នៅពេលប៉ុន្មានម៉ោងទៀត៕